ព័ត៌មានទាន់​ហេតុការណ៍
  • អ្នក​វិទ្យាសាស្ត្រ​ហ្វីលីពីន៖ អង្ករ​ក្លែងក្លាយ​អាច​មាន​គុណភាព​ល្អ​ជាង​អង្ករ​ធម្មជាតិ អង្ករ​ក្លែងក្លាយ​មិន​ត្រឹម​តែ​គ្មាន​ឥទ្ធិពល​អាក្រក់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​មាន​គុណភាព​ល្អ​ជាង​អង្ករ​ធម្មជាតិ​ទៅ​ទៀត ព្រោះ​មាន​កម្រិត​គ្លុយកូស​តិច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៅ​សាកលវិទ្យាល័យ​មួយ​របស់​ប្រទេស​ហ្វីលីពីន។ព័ត៍មានលំអិត
  • Microsoft បញ្ឈប់​បុគ្គលិក​ជិត​៨​ពាន់​នាក់​ ក្រោយ​អាជីវកម្ម​ទូរសព្ទ​មិន​ជោគជ័យ ​​ក្រុមហ៊ុន​​​​​ Microsoft​ នឹង​​​បញ្ឈប់​បុគ្គលិក​ប្រមាណ​ជា​​​​៧៨០០​​នាក់​។ នេះ​បើ​តាម​​សេចក្ដី​​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ ​ម្សិល​មិញ​​។

    នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​​ក្រុមហ៊ុន​មួយ​នេះ​បាន​កាត់​បន្ថយ​បុគ្គលិក​បន្ទាប់​ការ​កាត់​បន្ថយ​លើក​ទី​មួយ​កាល​ពី​ឆ្នាំ​មុន​។ ការ​កាត់​បន្ថយ​នេះ​​ភាគ​ច្រើន​គឺ​បុគ្គលិក​​​ផ្នែក​ផលិត​​ Hardware សម្រាប់ Smartphone។ យុទ្ធសាស្ត្រ​នេះ​​គឺ​ដើម្បី​​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ថ្មី​ ​នឹង​​កាត់​បន្ថយ​ការ​ចំណាយ​​៧,៦​ពាន់​លាន​​ដុល្លារ​​​សម្រាប់​ក្រុមហ៊ុន។ ​​ក្នុង​ចំណោម​បុគ្គលិក​​ដែល​នឹង​កាត់​ចោល​ចំនួន ៧៨០០​នាក់​នោះ​ ​​ភាគ​ច្រើន​គឺ​​​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​​ Nokia។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ព័ត៍មានលំអិត
  • របៀប​ដាំ​ដំណាំ​ថ្មី​ មិន​បាច់​ប្រើ​ដី​ និង​ពន្លឺ​ព្រះ​អាទិត្យ​ ប្រើ​តែ​ភ្លើង​ LED ក្រុមហ៊ុន​ Phillips​ ប្រើ​ប្រាស់​បច្ចេកទេស​ដាំ​​ដំណាំ​បែប​ថ្មី​ គឺ​ប្រើ​​​ប្រាស់​ភ្លើង​ LED​ ដើម្បី​ឲ្យ​ដំណាំ​លូតលាស់​បាន​ ដោយ​មិន​ត្រូវ​ការ​ដី​ និង​ពន្លឺ​ព្រះ​អាទិត្យ​នោះ​ទេ។
    ព័ត៍មានលំអិត
  • ទីផ្សារ​កុំព្យូទ័រ​ដាំទីង​ខ្លាំង​ ចុះ​Apple? ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សារ​ពាណិជ្ជកម្ម​ IDC ទើប​ចេញ​របាយការណ៍​ថា ​ត្រីមាស​ទី​ពីរ ឆ្នាំ​២០១៥​នេះ ​ទីផ្សារ​​កុំព្យូទ័រ​ធ្លាក់​ចុះ​យ៉ាង​គំហុក ​លើស​ពី​ការ​ប៉ាន់ប្រមាណ​ទៅ​ទៀត។ ស្ថាប័ន​នេះ​បញ្ជាក់​ថា ​គ្រប់​ក្រុមហ៊ុន​ប្រកួត​ប្រជែង​ទាំង​អស់ ​លក់​កុំព្យូទ័រ​របស់​ខ្លួន​បាន​តែ​ជាង ៦៦,១៤លាន​គ្រឿង​តែ​ប៉ុណ្ណោះ​ ឬ​ស្មើ​នឹង ​ថយ​ចុះ ​១១,៨% ធៀប​ទៅ​ឆ្នាំ​ចាស់ (២០១៤)។ ចុះ​Apple វិញ​មាន​ទទួល​រង​ថ្មបាក់​លើ​​ពាណិជ្ជកម្ម​កុំព្យូទ័រ​នេះ​ដែរ​ទេ?ព័ត៍មានលំអិត
  • កូរ៉េខាងត្បួង ប្រារព្ធពិធីមង្គលការ ឲ្យគូស្នេហ៍១០០គូ ដែលចាកចេញ ពីកូរ៉េខាងជើង កូរ៉េខាងត្បួង៖ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូង បានរៀបចំពិធីមង្គលការ យ៉ាងធំមួយ សម្រាប់គូស្នេហ៍ ថ្មីថ្មោង ចំនួន១០០គូ នៅក្នុងទីក្រុងសេអ៊ូល។គូស្នេហ៍ចំនួន ១០០គូ ត្រូវបានជ្រើសរើស ឲ្យរៀបមង្គលការ ក្នុងពេលតែមួយ នៅឯឧទ្យាន Olympic Park ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា កន្លងទៅនេះ។
    ព័ត៍មានលំអិត
  • ជន​ស៊ី​វិល​20​នាក់​ស្លាប់​ដោយសារ​ការ​បាញ់​ផ្លោង​របស់​ពួក​ឧទ្ទាម​នៅ​ក្រុង​អា​ដេ​ន យោង​តាម​ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​ថា ជន​ស៊ី​វិល​យ៉ាងតិច​២០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៤១​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាញ់​ផ្លោង​នា​ព្រឹក​ថ្ងៃ​ទី​១ កក្កដា របស់​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី ដាក់​សង្កាត់​មួយ​នៃ​ក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន ។
    ព័ត៍មានលំអិត
  • មនុស្ស៣៣​នាក់ បានស្លាប់​ដោយជំងឺ MERS​ នៅកូរ៉េខាងត្បូង សេ​អ៊ូ​ល​-​កូរ៉េ​ខាងត្បូង ៖ ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ កក្កដា ២០១៥ នេះ​ថា ករណី​ឆ្លង​ថ្មី នៃ​មេរោគ​ដ៏​កាច​សាហាវ គឹ​រោគ​សញ្ញា​ផ្លូវដង្ហើម​ហៅ​កាត់​ថា​(MERS)​នោះ ត្រូវ​បាន​ក្រុម​គិលានុបដ្ឋាយិកា​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត បន្ទាប់​ពី​មិន​មាន​អ្នក​ឆ្លង​ថ្មី​ក្នុង​រយៈពេល​បួន​ថ្ងៃ​កន្លង​មក ។
    ព័ត៍មានលំអិត
  • អាជ្ញាធរខណ្ឌ ដូនពេញ ប្រមូល ជនអនាថា ជនញៀនថ្នាំ និងហិតកាវ និងស្រ្តីរកស៊ី ផ្លូវភេទ ០៤លើក សរុបបាន ចំនួន២២៧នាក់ បញ្ជូនទៅអប់រំ ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលរង ខណ្ឌដូនពេញ បានមានប្រសាសន៍ថា ដើម្បីបោសសំអាត ឲ្យអស់នូវការបង្កភាព អនាធិបតេយ្យ នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ នោះលោកបាន បើកយុទ្ធនាការ ជាបន្តបន្ទាប់ក្នុងការ ចុះធ្វើរដ្ឋបាលបោស សំអាតជនអនាថា ជនញៀនថ្នាំ ហិតកាវ ក៏ដូចជាចាប់ ប្រមូលស្រ្តី រកស៊ីផ្លូវភេទ ក្នុងរយៈ ពេល៤លើក មកនេះ ដែរអាជ្ញាធរខណ្ឌ ដូនពេញ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ដោយរូបលោក គឺបន្តចុះចាប់ ប្រមូលបានចំនួន ២២៧នាក់ មកហើយបញ្ជូន ទៅអប់រំ នៅមន្ទីរសង្គមកិច្ច។
    ព័ត៍មានលំអិត
  • ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​នឹង​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ទាំង​អស់​ជា​ជំនួយ​មនុស្សធម៌ព្រះអង្គម្ចាស់​នៃ​ប្រទេស​ស្ដេច​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត Al-Waleed Bin Talal bin Abdulaziz al Saud នឹង​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ផ្ទាល់​ទាំង​អស់​​របស់​ព្រះ​អង្គ​ចំនួន ៣២​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​មនុស្ស​ធម៌ បន្ទាប់​ពី​មើល​ឃើញ​គំរូ​ដ៏​ល្អ​របស់​មូលនិធិ Gates Foundation។
    ព្រះ​អង្គ​ម្ចាស់ Waleed បាន​ប្រកាស​ពី​ការ​បរិច្ចាគ​ព្រះ​រាជទ្រព្យ​​ដ៏​មហាសាល​នេះ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ មាន​ព្រះ​រាជ​បន្ទូល​ក្នុង​រាជធានី Riyadh របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ព្រះ​អង្គ​ម្ចាស់ Alwaleed បាន​បញ្ជាក់​ថា ព្រះ​រាជ​ទ្រព្យ​ទាំង​អស់​របស់​ព្រះ​អង្គ នឹង​ប្រើ​ប្រាស់​ចំពោះ​ការ​ផ្សព្វផ្សាយ​ផ្នែក​សុខភាព លុប​បំបាត់​ជំងឺ​ផ្សេងៗ ចែក​ចាយ​អគ្គិសនី​ដល់​ភូមិ​នានា សង់​ជម្រក​សម្រាប់​ក្មេង​កំព្រា ទប់​ស្កាត់​គ្រោះ​ធម្មជាតិ និង​លើក​កម្ពស់​ស្ត្រី តាម​រយៈ​មូល​និធិ​ផ្ទាល់​របស់​ព្រះ​អង្គ​ឈ្មោះ Alwaleed Philanthropies។
    ព័ត៍មានលំអិត
  • ខ្លែងស្រាក់​យំ ​ទុំ​លើ​បង្គោល​ដែក ទាញ​កាំភ្លើងខ្លី​បាញ់​២​គ្រាប់​ផ្លា​ត​ត្រូវ​ក្មួយ​ឯង​របួសធ្ងន់ ប៉ូលិស​ឃាត់ខ្លួនខេត្តកំពង់ចាម ៖ មន្ត្រី​នគរបាល​សាលា​ភូមិភាគ​៥​ម្នាក់ មាន​ឋានៈ​ជា​អនុសេនីយ៍ឯក​ឈ្មោះ​ហុង សុ​ផា អាយុ​៣៥​ឆ្នាំ បាន​យក​កាំ​ភ្លើង​ខ្លី​ ម៉ា​កឡុក​បាញ់បោះ​សេរី ជា​ហេតុ​បណ្តាល​ឱ្យ្​ផ្លា​តទៅ​ ត្រូវ​ក្មួយ​ប្រុស​របស់​ខ្លួន​អាយុ​១៨​ឆ្នាំ បណ្តាល​ឱ្យ​រង​របួសធ្ងន់​។ មន្ត្រី​រូប​នោះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ។
    ព័ត៍មានលំអិត
  • អ្នកលេងហ្វេសប៊ុក ចង់ជួយដល់លោកតា រត់ម៉ូតូកង់បី ត្រូវរថយន្ត Audi បុករបួសធ្ងន់ធ្ងរ ភ្នំពេញ៖ សារហ្វេសប៊ុកមួយ ខ្មែរឡូតប្រទះឃើញ បង្ហោះម្សិលមិញ រហូតមកទល់វេលាម៉ោង ២រសៀល ថ្ងៃអាទិត្យនេះ មានអ្នកចុច Share ចំនួនជាង ៧,៧០០ អំពីសេចក្តីអំពាវនាវ សូមឲ្យសប្បុរសជនទាំងឡាយ មេត្តាជួយបរិច្ចាគ ថវិកាបន្តិចបន្តួច ជួយដល់អ្នករត់កង់បី វ័យចំណាស់ម្នាក់ ដែលបានរងរបួសធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ។
    ព័ត៍មានលំអិត
  • រវាង Gmail និង Yahoo mail មួយ​ណា​ជម្រើស​ល្អ​ប្រើ​ជាង? Gmail និង Yahoo mail បាន​​ប្រកួត​ប្រជែង​ដណ្ដើម​ប្រជាប្រិយភាព​គ្នា​សម្រាប់​សេវា​កម្ម​ផ្ញើសារ​អេឡិចត្រូនិក​។ ប្រព័ន្ធ​សារ​អេឡិចត្រូនិក​ដ៏​ពេញនិយម​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ពិសេសៗ​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចចិត្ត។ព័ត៍មានលំអិត
  • ត្រី​ដែក​ដាក់​សម្ល​ព្យាបាល​ជំងឺ​ខ្វះ​ឈាម​នៅ​កម្ពុជា​ឈ្នះ​ពាន​រង្វាន់​នៅ​បារាំង ត្រី​ដែក​​តូច​ទំហំ​ប៉ុន​បាត​ដៃ​មាន​ឆ្លាក់​អក្សរ​ខ្មែរ ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ដាក់​ចូល​ក្នុង​សម្ល​ដើម្បី​ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាម បាន​ឈ្នះ​ពាន​រង្វាន់​ផ្នែក​ច្នៃ​ប្រឌិត​ផលិតផល​នៅ​ប្រទេស​បារាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Adweek របស់​សហរដ្ឋអាមេរិក។ព័ត៍មានលំអិត
  • ក្តារ​ចុច​ឆ្លាត​វៃ​បាន​លេខ​ពីរ​ពាន​​ ICT Award 2015 ​ខណៈ​អ្នក​រៀបចំ​កម្មវិធី​អះអាង​ពី​ជោគជ័យ​​លើស​ការ​រំពឹង​ទុក ការ​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា ២០១៥ (Cambodia ICT Awards 2015) បាន​បញ្ចប់​ជោគជ័យ​ដោយ​ម្ចាស់​ជយលាភី​ត្រូវ​បាន​ប្រកាស​នៅ​​យប់​មិញ​នេះ។ព័ត៍មានលំអិត
  • Microsoft សហការ​ VOTIVA នាំ​ប្រព័ន្ធ​កម្មវិធី​ Microsoft Dynamics AX ​អភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា ក្រុម​ហ៊ុន​ Microsoft និង ក្រុម​ហ៊ុន Votiva សហការ​គ្នា​នាំ​ចូល​​​​​​​​​​​​​​​​ប្រព័ន្ធ​កម្មវិធី​ថ្មី Microsoft Dynamics AX ​ដើម្បី​​ផ្តល់​ដំណោះស្រាយ​ដល់​​ការ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ព័ត៍មានលំអិត
  • ​សិស្ស​កម្ពុជា​៨​រូប​ឈ្នះ​មេដាយ​មាស​ ប្រាក់​ ​និង​សំរិទ្ធិ​នៅ​សហរដ្ឋអាមេរិក សិស្សានុសិស្ស​តំណាង​ព្រះ​រាជាណាចក្រ​កម្ពុជា​ចំនួន​៨​រូប​ ​មក​​ពី​​សាលា​អន្តរជាតិ​ហ្សាម៉ាន់​ បាន​ដណ្ដើម​ជ័យ​លាភី​ ​មេដាយ​មាស​ ​ប្រាក់​ ​និង​សំរឹទ្ធិ​ ពី​កម្ម​វិធី​ប្រកួត​ប្រជែង​ការ​សរសេរ​គម្រោង​ក្នុង​ក្របខ័ណ្ឌ​សាលា​អន្តរជាតិ​កម្រិត​វិទ្យាល័យ​លើ​ប្រធានបទ​បរិស្ថាន​ ​”Genius​ ​Olympiad​ 2015”។ នេះ​បើ​តាម​សេចក្តី​ជូន​​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​។ព័ត៍មានលំអិត
  • ក្រុម​វិនិយោគិន​ចិន​​ ចែក​រំលែក​បទពិសោធន៍​ជោគជ័យដល់​និស្សិត​កម្ពុជា​ព្រឹក​មិញ ក្រុម​វិនិយោគិន​ចិន​​ឆ្នើមៗ នៃ​ក្រុមហ៊ុន Oneness International Group របស់​ប្រទេស​ចិន បាន​មក​ចែក​រំលែក​នូវ​បទពិសោធន៍​ជោគជ័យ នៃ​ការ​ដឹក​នាំ​ក្រុមហ៊ុន ដល់​ក្រុម​​សាស្ត្រាចារ្យ និង​ ក្រុម​និស្សិត​កម្ពុជា​​រាប់​រយនាក់​ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ កាល​ពី​ព្រឹកមិញនេះ។ព័ត៍មានលំអិត
  • អង់គ្លេស​ផលិត​ឈាម​សិប្បនិម្មិត​ បើ​ជោគជ័យ​អាច​ជំនួស​ឈាម​មនុស្ស​បាន ភ្នាក់​ងារ​សុខភាព​ជាតិ​ប្រចាំ​ប្រទេស​អង់គ្លេស​​បាន​ប្រកាស​ថា​ មន្ទីរ​ពិសោធ​របស់​ខ្លួន​នឹង​ចាប់​ផ្ដើម​ផលិត​គ្រាប់​ឈាម​ក្រហម​​នៅ​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ ដែល​មាន​ន័យ​ថា​ ឈាម​សិប្បនិម្មិត​នឹង​អាច​ប្រើ​ជំនួស​ឈាម​របស់​អ្នក​ជំងឺ​បាន។ព័ត៍មានលំអិត
  • ជនញៀនថ្នាំ យកអំបែងដប ចាប់ភ្ជង់ក្មេងស្រី អាយុជាង១ឆ្នាំ ផ្អើលអស់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទៅជួយអន្តរាគន៍ តាកែវ: ជនញៀនថ្នាំម្នាក់ បានចាប់ក្មេងស្រី អាយុ១ឆ្នាំ៣ខែ យកទៅគំរាម សម្លាប់ចោល ដោយភ្ជង់នឹង អំបែងដប រហូតធ្វើឲ្យ ក្មេងស្រីតូចម្នាក់នេះ យំឡើងសន្លប់២ ទៅ៣ដង ទម្រាំសមត្ថកិច្ច និងអ្នកភូមិជួយ លួងលោម ហើយឈានទៅដល់ ការចាប់ជនល្មើស និងសង្គ្រោះក្មេងស្រី មកវិញបាន ។ករណីប៉ងសម្លាប់ក្មេងស្រី អាយុជាងមួយឆ្នាំ១នេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតចំណុចប្រឡាយទឹក មួយកន្លែង នៅភូមិ២ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលជនល្មើស មានឈ្មោះ ថន រតនា អាយុ១៦ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប ហើយទើបមក ក្រុងដូនកែវ ជាមួយមិត្តភក្តិរបស់ខ្លួន បាន៥ថ្ងៃប៉ុណ្ណោះ។

    មន្រ្តីនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តតាកែវ បានប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នេះថា ពេលជនល្មើស មកដល់ក្រុង ដូនកែវនោះ ស្រាប់តែមិត្តភក្តិរបស់ខ្លួន កាលពីយប់ថ្ងៃទី២៤ បានទៅទិញថ្នាំញៀនឲ្យជក់ រហូតបាត់ស្មារតី និងគ្រប់គ្រង អារម្មណ៍លែងបាន ហើយនៅរសៀល ម្សិលមិញ ជនល្មើសរូបនេះ បានដើរចេញពីផ្ទះជួល របស់មិត្តភក្តិ ចង់ត្រឡប់ទៅផ្ទះ នៅឯខេត្តសៀមរាប វិញតែគ្មានលុយ ក៏ចេះតែដើរផង និងរត់ផងតាមផ្លូវជាតិ រហូតដោះអាវចោល ហើយរើសអំបែងដប កាន់នឹងដៃ ។

    ពេលជនល្មើសដើរទៅមុខ ស្រាប់តែជួបក្មេងស្រី ម្នាក់ឈរនៅមុខផ្ទះ ក៏ចាប់បីយកទៅ ក្បែរប្រឡាយទឹក ធ្វើឲ្យម្តាយក្មេងស្រីរងគ្រោះ និងអ្នកភូមិ បានហៅសមត្ថកិច្ច មកជួយរំដោះមកវិញ ។ តែជនល្មើសមិន ព្រមលែងក្មេងស្រីរងគ្រោះ នោះឡើយ បើទោះបីជាម្តាយក្មេង នោះប្រាប់ថា ឲ្យលុយជិះឡាន ទៅស្រុកកំណើត វិញក៏ដោយ រហូតសមត្ថកិច្ច ប្រើយុទ្ធវិធីលួងលោម រួចចុងក្រោយ ហក់ទៅចាប់តែម្តង។បច្ចុប្បន្នជនញៀនថ្នាំរូបនេះ ត្រូវបានឃុំខ្លួន នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នាពេលរសៀល ថ្ងៃដដែលនេះ៕ព័ត៍មានលំអិត
  • ពិតជាអាយុថ្លៃមែន! ធ្លាក់យន្តហោះ ៥ថ្ងៃ ម្តាយ និងទារក តូចម្នាក់ នៅអាច រស់រាន មានជីវិត! កូឡំប៊ី៖ ម្តាយវ័យក្មេង និងទារកម្នាក់ ត្រូវបានគេប្រទះឃើញ នៅរស់រានមានជីវិត ក្រោយជួបឧបទ្ទវហេតុ ធ្លាក់យន្តហោះ អស់រយៈពេល ៥ថ្ងៃ នៅក្នុងព្រៃ ដែលស្ថិតនៅ ភាគខាងលិច នៃប្រទេសកូឡំប៊ី។
    ព័ត៍មានលំអិត
   ព័ត៌មានផ្សេងៗទៀត
   ព័ត៌មានជាតិ​
Image
ស៊ីមបាវ៉េ៖ លោក Robert Mugabe ប្រធានាធិបតី នៃប្រទេស ស៊ីមបាវ៉េ បានធ្វើការចំអក ចំពោះការសំរេច របស់សហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតិ ឲ្យមានការ រៀបមង្គលការ ដោយស្របច្បាប់ រវាងមនុស្សភេទដូចគ្នា នៅទូទាំង ៥០រដ្ឋ ដោយរូបលោក ចង់ធ្វើដំណើរ ទៅសេតវិមាន ដើម្បីសុំលោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា រៀបការ។
...
   ព័ត៌មានអន្តរជាតិ
Image
 កូរ៉េខាងត្បួង៖ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូង បានរៀបចំពិធីមង្គលការ យ៉ាងធំមួយ សម្រាប់គូស្នេហ៍ ថ្មីថ្មោង ចំនួន១០០គូ នៅក្នុងទីក្រុងសេអ៊ូល។គូស្នេហ៍ចំនួន ១០០គូ ត្រូវបានជ្រើសរើស ឲ្យរៀបមង្គលការ ក្នុងពេលតែមួយ នៅឯឧទ្យាន Olympic Park ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ៍ ទី៣០ ខែមិថុនា កន្លងទៅនេះ។
...
1. The simple title of mp4
2. The simple title of mp3
3. The simple title of mp2
4. The simple title of mp1
   ព័ត៌មានវីដេអូផ្សេងៗ
   ព័ត៌មានពេញនិយម
អត្រាប្តូរប្រាក់ ថ្ងៃ ពុធ ទី 25   ខែ មិថុនា   ឆ្នាំ 2014​​ ម៉ោង០៨:១៧
រូបីយបណ្ណ (ធៀប US$) អត្រា​ទិញ អត្រា​លក់
ខ្មែរ (៛) 4,082 4.090
ថៃ (បាត) 31.90 32.00
អឺរ៉ូ (€) 132.00 132.50
វៀតណាម (ដុង) 21,170 21,250
ជប៉ុន​ (យ៉េន) 99.55 100.00
អង់គ្លស (ផោន £) 156.30 156.80
Flag Counter